អត្ថបទដោយ៖ លោក ធឹម សារ៉ន

នៅក្នុងខេត្តកំពង់ចាម ការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅក្នុង២០២០ បានកើនឡើងប្រមាណជាង ៩៩.១៣% ភាគរយ បើធៀបនឹងដំណាច់ឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍លទ្ធផលនៃការអនុវត្តការងាររបស់មន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាម។
លោក ព្រាប វិច្ឆិកា ប្រធានការិយាល័យថាមពល និងប្រេងកាត នៃមន្ទីររ៉ែនិងថាមពលខេត្តកំពង់ចាម ដែលបានចូលរួមនៅក្នុងកម្មវិធីសន្ទនាមិតិ នៃវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ លើប្រធានបទ «ដំណើការពង្រីកបណ្តាញអគ្គិសនីប្រើប្រាស់នៅខេត្តកំពង់ចាម»។
លោកបានបន្តថា ក្នុងឆ្នាំ២០១៩កន្លងទៅ ប្រជាពលរដ្នមានអគ្គិសនីប្រើប្រាស់ចំនួន១៧២,២០៣ខ្នង់ផ្ទះ ហើយគិតមកត្រឹមខែកក្កដាឆ្នាំ២០២០នេះ ប្រជាពលរដ្នមានអគ្គិសនីប្រើប្រាស់ចំនួនមានការកើនឡើងដល់១៨២,១៩៩ខ្នង់ផ្ទះ បានកើនឡើងប្រមាណជាង ៩៩.១៣% ភាគរយ ។

លោកបន្ថែមទៀតថា ក្នុ្ងងខេត្តកំពង់ចាមមានភូមិសរុបចំនួន៩១៦ភូមិ ក្នុងនោះនៅសល់តែចំនួន០៨ភូមិទៀតតែប៉ុណ្ណោះ ដែលមិនទានទទួលបានអគ្គីប្រើប្រាស់ប្រាស់។ ក្នុងនោះផងដែរមន្ទីររ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនីបាននិងកំពុងពិនិត្យជំរុញក្រុមហ៊ុនសហគ្រាស់ សេវាករ ដើម្បីអនុវត្តឲ្យគ្រប់ផែនការរបស់រាជរដ្នាភិបាលឲ្យមានបណ្តាញអគ្គិសនីគ្រប់ភូមិក្នុងឆ្នាំ២០២០នេះ និងមានមានបណ្តាញអគ្គីសនីគ្រប់ខ្នងផ្ទះប្រើប្រាសនៅឆ្នាំ២០៣០៕
