មន្ទីរ​សុខាភិបាល​មិន​អនុញ្ញាតិ​ឱ្យ​សេវា​ឯកជន​លក់​ថ្នាំ​ឬ​ព្យាបាល​ជំងឺរបេង​ឡើយ​

អត្ថបទដោយ៖ លោក ធឹម សារ៉ន

គ្រប់​សេវា​ឯកជន​ទាំងអស់​មិន​ត្រូវបាន​អនុញ្ញាតិ​ឱ្យ​លក់​ថ្នាំ ឬ​ផ្តល់​សេវា​ព្យាបាល​ជំងឺរបេង ជាដាច់ខាត ទោះ​ជំងឺរបេង​កម្រិត​ក៏ដោយ ។ មានតែ​មន្ទីរពេទ្យ​រដ្ឋ​តែប៉ុណ្ណោះ​ដែលមាន​សិទ្ធិ​និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការផ្តល់សេវា​ព្យាបាល​ជំងឺរបេង​បាន ។​

​លោកស្រី ពេជ្រ គីម​ភ័​រ អនុប្រធាន​ការិយាល័យ​និយ័តកម្ម​សុខាភិបាល​នៃ​ម​ន្រ​សុខាភិបាល​ខេត្ត​បាន​ប្រាប់​វិទ្យុជាតិ​ភ្នំ​ប្រុស​ភ្នំ​ស្រី​ខេត្តកំពង់ចាម​នៅ​ថ្ងៃ​អង្គារ ទី​០២ ខែមិថុនា​ឆ្នាំ​២០២០​ថា មន្ទីរ​សុខាភិបាល​មិន​អនុញ្ញាតិ​ឱ្យ​សេវា​ឯកជន​លក់​ថ្នាំ ឬ​ព្យាបាល​ជំងឺរបេង​ណោះ​ឡើយ ព្រោះ​ខ្លាច​មាន​ភាពស៊ាំ​ជាមួយ​ថ្នាំ​។ ការ​ស៊ាំ​ថ្នាំ​នេះ​វា​នឹង​អាចមាន​បញ្ហា​ប្រឈម​ច្រើន​ដល់​សុខភាព​របស់​អ្នកជំងឺ ចំណាយពេល​យូ​ដើម្បី​ព្យាបាល ឬ​អាច​បណ្តាល​ឲ្យ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​រហូតដល់​ស្លាប់ទៀ​ត​ផង ប្រសិនបើ​ការព្យាបាល​មិនបាន​ត្រឹមត្រូវ​។​

​លោក​ស្ត្រី​ប​ន្តែ​ម​ទៀតថា មន្ទីរ​សុខាភិបាល​បាន​ខិតខំ​រួមគ្នា​ពង្រឹង​សេវា​តាម​មូល​ដ្នា​ន យកចិត្តទុកដាក់​ផ្សព្វផ្សាយ និង​ព្យាបាល​ជំងឺរបេង​ដើម្បី​ឲ្យ​សម្រេច​គោលដៅ​នៅ​ឆ្នាំ​២០៣០ គ្មាន​ជំងឺរបេង​។ ក្នុងនោះ​ទាំង​វិស័យ​រដ្ន​និង​ឯ​ជន​គួរតែ​សហការគ្នា​ក្នុង​ការផ្តល់សេវា​ព្យាបាល​ជាពិសេស​បើ​មាន​អ្នក​ជំងឺរបេង​ទៅរក​សេវា​ព្យាបាល​ឬ​ទិញ​ថ្នាំ ត្រូវ​ណែនាំ​គាត់​ត្រូវ​ទៅរក​ព្យាបាល​នៅ​ពេទ្យ​រដ្ន ព្រោះ​ការព្យាបាល​មិន​តម្រូវ​ឲ្យ​បង់ប្រាក់ និង​មាន​ការធ្វើ​រោគវិនិឆ្ឆ័យ ត្រឹមត្រូវ និង​ថ្នាំ​ព្យាបាល​ដោយ​ជាក់លាក់​ផងដែរ​៕