ឯកឧត្តម ខ្លូត ចិន្តា ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំអំណោយផ្ដល់ ជូនប្រធានសហជីព និងជាប្រធាន គណ:កម្មាធិការសាខាបក្ស រោងចក្រ សាន់ ស៊ួរ

(កំពង់ចាម)៖ ឯកឧត្តម ខ្លូត ចិន្តាអភិបាលរងខេត្តកំពង់ចាម នៅថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២១ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូន លោក ធឹម ថា កំពុងមានជំងឺ នៅឃុំខ្វិតធំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ឯកឧត្តមអភិបាលរងខេត្តបានឲ្យដឹងថា លោក ធឹម ថា ភេទប្រុស អាយុ ៣៤ឆ្នាំ ប្រធានសហជីព និងជាប្រធានគណ:កម្មាធិការសាខាបក្ស រោងចក្រ សាន់ ស៊ួររស់នៅឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានជំងឺពោះវៀនដុះខ្នែង (ទើបនឹងវះកាត់រួចថ្មី) បច្ចុប្បន្នកំពុងសម្រាក់ព្យាបាលនៅផ្ទះ ។

ឯកឧត្តមបានឲ្យដឹងទៀតថា ទន្ទឹមនឹងការចុះសួរសុខទុក្ខនោះ ក្រុមការងារបានជូននូវគ្រឿងឧបភោគ បរិភោគរួមមាន៖ មី ០២កេស ទឹកដោះគោឆៅ០១យួរ ទឹកផ្លែឈើ០១កេស ទឹកបរិសុទ្ធ០១កេស និងទឹកក្រូច០១កេស និងថវិកាចំនួន២០០,០០០រៀល។ សរុបថវិកាចំណាយទាំងអស់ចំនួន ៣១៥,០០០រៀល ជាថវិការបស់ក្រុមការងារកសាងអង្គការ សហជីព ចលនានិយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ខេត្តកំពង់ចាម ។