ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានគួរចូលរួមថែទាំផ្លូវលំជនបទដើម្បីឲ្យផ្លូវរឹងមាំប្រើប្រាស់បានយូរ

អត្ថបទដោយ៖ ធឹម សារ៉ន

ផ្លូវលំជនបទជារៀងរាល់ឆ្នាំ តែងតែរងការខូចខាតដោយសារតែការដឹកជញ្ជូនមមាញឹក ដឹងលើសទំម្ងន់ និងទឹកភ្លៀងជនលិចនៅរដូវវស្សា ។ ក្នុងនោះខេត្តកំពង់ចាម បានជួសជុល និងថែទាំ សាងសង់ថ្មីជាច្រើនខ្សែ ហើយបានកំណត់ អាទិភាពគម្រោងសាងសង់ស្តារឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីបញ្ចៀសនូវបាតុភាពផ្សេងៗ។ ដើម្បី ថែទាំផ្លូវក្នុងរដូវភ្លៀងឲ្យបានល្អកុំឲ្យឆាប់ខូចខាត់ និងប្រើប្រាស់បានយូទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានជាចាំបាច់។ នេះបើតាមការឲ្យដឹងពីលោក ហ៊ៅ លឹមស្រេង ប្រធានការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម នៅក្នុងកម្មវិធីកម្មវិធីសន្ទនាមតិនាថ្ងៃ អង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ ពិភាក្សាលើ បទ៖«ការថែទាំនិង ជួសជុលផ្លូវលំជនបទនៅរដូវវស្សាឆ្នាំ២០២១ »។


លោក ហ៊ៅ លឹមស្រេង មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២១នេះ មន្ទីរបានជួសជុល និងថែទាំ បាន១១ខ្សែ និងបានសាងសង់ថ្មីបាន៧ខ្សែ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាមដែលជាផ្លូវ អាទិភាព សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីបញ្ចៀសនូវបាតុភាពផ្សេងៗ។ ហើយសម្រាប់ថវិការទាំងអស់នេះប្រើប្រាស់ថវិការជាតិ និងអង្កការជាដៃគូរ មាន ADBនិងworld Bank។


លោកបន្តែមទៀតថា ដោយសារកម្ពុជានៅក្នុងកាលៈទេសៈមានវិបត្តិកូវីដ-១៩ការអនុវត្តន៍កិច្ចការងារកន្លងមកបានជួយប្រទះបញ្ហាប្រឈមមួយចំនួនដូចជា មិនបានចុះសិក្សាវាយតម្លៃលើផ្លូវផ្ទាល់ និងកញ្ចប់ថវិការនៅមានកំរិតផងដែរ។ ទោះបីជាយ៉ាងណាក៏មន្ទីរនៅបន្ដខិតខំធ្វើការសាងសង់ ជួសជុល ថែទាំ និងអភិវឌ្ឍវិស័យផ្លូវលំជនបទ ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឆ្លើយតបតម្រូវការ និងកំណើនប្រជាជននាពេលបច្ចុប្បន្ន៕