លោកជំទាវ ប៉ាង ដានី អញ្ជើញចូលរួមផ្ដល់កិច្ចសម្ភាសន៍ ជាមួយក្រុមការងារ គម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា នៃអង្គការវីនរ៉ក់អន្តរជាតិ (WINROCK)

កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញចូលរួមផ្ដល់កិច្ចសម្ភាសន៍ ជាមួយ ក្រុមការងារ គម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា នៃអង្គការវីនរ៉ក់អន្តរជាតិ (WINROCK) ដើម្បី ចូលរួមធ្វើការវាយតម្លៃ ពាក់កណ្ដាលអាណត្តិ លើការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ ០៥ឆ្នាំ (២០១៩-២០២៣) ស្ដីពីការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស តាមរយៈប្រព័ន្ធអនឡាញ Video Zoom នៅសាលសាឡុង សាលាខេត្ត ។

កិច្ចសម្ភាសន៍នេះ មានការចូលរួមពី លោកស្រីអនុប្រធាន គ.ខ.ប.ជ និងមន្ត្រីចំនួន ០២រូប នៃក្រុមការងារអនុវត្តច្បាប់ និងក្រុមការងារការពារជនរងគ្រោះ របស់ គ.ខ.ប.ជ ផងដែរ ។

លោកជំទាវ កិច្ចសម្ភាសមានគោលបំណង ដើម្បីពិនិត្យលើការអនុវត្តការងាររបស់ គ.ខ.ប.ជ ។ ក្នុងឱកាសនោះដែរ លោកជំទាវបានលើកឡើងជាសំណូមពរចំនួន ០៣ គឺ៖ ១.ស៉ំឲ្យមានវគ្គបណ្ដុះបណ្ដាលបន្ថែម ។ ២.ស៉ំឲ្យមានកិច្ចសហប្រតិបត្តការល្អ ក្នុងការជួយជនរងគ្រោះ ។ និង ៣.ស្នើស៉ំឲ្យមានការសាងសង់ មណ្ឌលស៉ំចតរយៈពេលខ្លី (បដិភាគ) ៕