ឆ្នាំ​២០២០​ប្រជាពលរដ្ឋ ឃុំ​ព្រៃ​ចារ​នឹង​ទទួល​ផ្លូវ​បេតុង​ប្រវែង​៥០០​ម៉ែត្រ​

ដោយ៖ ភ័​ណ្ឌ ប៉ាង​

ផ្លូវ​បេតុង​ប្រវែង​៥០០​ម៉ែត្រ ដែល​ត​ភ្ជាប់​ពី​គម្រោង​ផ្លូវ​បេតុង​ឆ្នាំ​២០១៩​នឹង​នឹង​បន្ត​សាងសង់​ជូន​ប្រជាពលរដ្ឋនៅក្នុង​ឆ្នាំ​២០២០​នេះ ដើម្បី​ឲ្យ​សិស្សានុសិស្ស លោកតា លោកយាយ​ធ្វើដំណើរ កាន់តែ​ងាយស្រួល និង​ធ្វើ​ឲ្យ​ភូមិ ឃុំ​កាន់តែ​រីកចំរើន​បន្ថែម នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក ស៊ឹម ស៊ុយ មេឃុំ​ព្រៃ​ចារ ស្រុក​ជើងព្រៃ ។​

​លោក ស៊ឹម ស៊ុយ មានប្រសាសន៍ថា គម្រោង​អភិវឌ្ឍ​ន៏​ដែលជា​តំរូវការ​ចាំបាច់​ក្នុង​ឆ្នាំ ២០២០ របស់​ប្រជាពលរដ្ឋ​មាន​ចំនួន​ពីរ​ធំៗ គឺ​ទីមួយ​ផ្លូវ​បេតុង ទី​២​គឺ​ស្តារ​ប្រឡាយទឹក​ឡើងវិញ​។​ដូច្នេះ ដោយ​មើលឃើញ​ពី​សារៈសំខាន​នៃ​ផ្លូវ​ធ្វើដំណើរ​អាជ្ញាធរ​ឃុំ​ព្រៃ​ចារ បានសម្រេច​រួមគ្នា ធ្វើ​ផ្លូវ​បេតុង​មួយ​ខ្សែ ដែលមាន​ប្រវែង​៥០០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ព្នៅ​កើត ក្នុង​ការកសាង​ផ្លូវ​បេតុង​នេះ គឺ​ប្រើប្រាស់​ថវិកា​ឃុំ​/​ស​ង្តា​ត់​ព្រៃ​ចារ ប្រមាណ ជាង​១៣០​លាន​។​

​លោក​បន្ថែមថា មូល​ហេតុដែល​អាជ្ញាធរ​ឃុំ​សម្រេច​ធ្វើ​ផ្លូ​បេតុង​នៅក្នុង​ភូមិ​ព្នៅ​កើត ព្រោ នៅពេល​បច្ចុប្បន្ន ផ្លូវ​មួយ​ខ្សែ​នេះ​កំពុងតែ​រង​ការខូចខាត ដោយសារ មាន​ឡាន​ដឹកជញ្ជូន​ច្រើន និង​ខ្លះទៀត​ដឹកជញ្ជូន​លើស​ទម្ងន់​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ខូច​។​