​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចូលរួម​សកម្មភាព​ជាមួយ​ក្រុមការងា​រ​ ​គ្រូពេទ្យ​ស្ម័ក្រចិត្ត​ឯកឧត្តម ហ៊ុន​ម៉ា​នី​នៅ​ស្រុក​កោះសូទិន​

ការផ្តល់សេវា​សុខភាព​ឥតគិតថ្លៃ​ដល់ទី​កន្លែង​ គឺ​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ ក្នុងការ​ចំណាយ​ថវិការ ​និង​ពេលវេលា​ទៅរក​សេវា​ព្យា​ល​នៅ​ឆ្ងាយ​ឆ្លើយតប​នឹង​បញ្ហា​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​អង្គភាព​ជុំវិញ​សាលាខេត្ត​ អាជ្ញាធរ​សមត្ថកិច្ច​ស្រុក​កោះសូទិន​ បាន​អញ្ជើញ​ទៅ​ចូលរួម​សកម្មភាព​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី​នៅ​សាលាបឋមសិក្សា​មហាខ្ញូង ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ​នា​ថ្ងៃ​ ១៣ ​តុលា ។​

នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​ និង​ចែក​ថ្នាំ​ព្យ​បាល​ នៅពេលនោះ​ក៏មាន​វត្តមាន ឯកឧត្ដម តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ឯកឧត្ដម លេង ​ផា​លី ប្រធាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ា​នី ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រមាណ​ជាង ​៦០០​នាក់ ​ដើម្បី​ធ្វើ​ការងារ​ពិនិត្យ​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ។​

តាម​របាយ​ការ​ណ៏​របស់លោក យី​ វណ្ណៈ អភិបាលស្រុក​កោះសូទិន បានអោយដឹងថា ​ស្រុក​កោះសូទិន កន្លងមក​បានធ្វើការ​ផ្តល់​សេវា​ព្យាបាល​សុខភាព​ជូន​ប្រជាពលរដ្ឋ​បានល្អ​ដោយ​តាមរយៈ​មណ្ឌល​សុខភាព និង មន្ទីរពេទ្យបង្អែក ព្រមទាំង​ការយកចិត្តទុកដាក់រ​បស់​គ្រូពេទ្យ​ជំនាញ​។​ លោក យី​ វណ្ណៈ ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ឯកឧត្តម ហ៊ុន​ ម៉ា​នី បាន​អញ្ជើញ​មក​ពិនិត្យ និង​ចែក​ថ្នាំ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​នៅពេលនេះ​ដែលមាន​ប្រជាពលរដ្ឋ​ឃុំ​ចំនួន ​៣​ឃុំ​ មក​ទទួល​សេវា​ពិនិត្យ​និង​ព្យាបាល​គឺ​ឃុំ​មហាខ្ញូង ឃុំ​កំពង់​រាប និង ឃុំ​ព្រែក​តាន​ង់ ។​

មាន​ប្រសា​ស​ន៏​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់​ដា​ បាន​លើកឡើងថា នេះ​ជា​សកម្មភាព​យកចិត្តទុកដាក់​ការព្យាបាល​ជម្ងឺ​ទូទាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​មកដល់​មូលដ្ឋាន​តែម្តង ដោយ​មិនចាំបាច់​ចំណាយ​ពេលវេលា​ទៅពិនិត្យ​ឆ្ងាយ​ទៀត​ដែរ ពោលគឺ ធ្វើយ៉ាងណា​កាត់បន្ថយ​ភាពក្រីក្រ និង​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅបាន​មួយកម្រិត​ផងដែរ​។ ឯកឧត្តម​អ​ភី​បាល​ខេត្ត​បានបញ្ជាក់​និង​អំពាវនាវ​បន្ថែម​ទៀ​ថា ​សូម​បងប្អូន​ប្រជាពលរដ្ឋ ទាំង​ចូលរួម​ពិសារ​អំបុក​សាមគ្គី​ការពារជាតិ​ សាសនា ​ព្រះមហាក្សត្រ​ ដោយ​ក្តី​សប្បាយរីករាយ កុំ​ជឿ​លើ​ការ​ញុះ​ញ៉ុ​ង​របស់​ជន​ក្បត់ជាតិ​មួយចំនួន ដែល​កំពុង​បង្កចលាចល ភាពវឹកវ​វ​ក្នុងសង្គម​ខ្មែរ​ប​ច្ចប្ប​ន្ន ដែល​កំពុង​រីកចំរើន មាន​ស្ថេរភាព សន្តិសុខ សន្តិភាព ល្អប្រសើរ ។​

បើតាម​ការ​អោយដឹងពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ា​នី​បាន​បញ្ជាក់ថា ​ប្រជាពលរដ្ឋ​ដែល​មិន​ទទួលយក​សេវា​ពិនិត្យ​និង​ចែក​ថ្នាំ​ព្យាបាល​ក្នុង​រយៈពេល​ ១​ថ្ងៃនេះ​ មាន​ចំនួន​ប្រមាណ​ជាង​ ៥០០០​នាក់ ។

ជួន ​រតនា​វង្ស