​ឯកឧត្តម​អ៊ុន​ចាន់​ដា ស្នើអោយ មន្ទីរ​ស្ថាប័ន​របស់​រដ្ឋ​ត្រូវ​ឈាន​មុខ​ក្នុង​ការផ្តល់សេវា​របស់​ខ្លួន​និង​ផ្តល់​ការគាំទ្រ​គម្រោង​អាទិភាព​ឃុំ​សង្កាត់​

ឯកឧត្តម​អ៊ុន​ចាន់​ដា ស្នើអោយ មន្ទីរ​ស្ថាប័ន​របស់​រដ្ឋ​ត្រូវ​ឈាម​មុខ​ក្នុង​ការផ្តល់សេវា​របស់​ខ្លួន​ស្របតាម​គោលនយោបាយ​វិម​ជ្ឍ​ការ​និង​វិ​ស​ហម​ជ្ឍ​ការ​របស់​រាជរដ្ឋាភិបាល​និង​ផ្តល់​ការគាំទ្រ​គម្រោង​អាទិភាព​ឃុំ​សង្កាត់​។ ឯកឧត្តម​មាន​ប្រសា​ស​ន៏​បែបនេះ​នៅក្នុងពេល​អញ្ជើញ​ចូលរួម​បើក​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​យោគ​៣​ឆ្នាំ​រំកិល (២០២០-២០២២) នៅ​សាលាស្រុក​កំពង់សៀម​ព្រឹក​ថ្ងៃទី​៣០ តុលា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ទីរ​ពាក់ព័ន្ធ​មន្ត្រីរាជការ ក្រុមប្រឹក្សា ស្រុក -​ឃុំ មេឃុំ ។​

លោក ប៊ិន ឡា​ដា អភិបាលស្រុក​កំពង់សៀម​បានអោយដឹងថា ក្នុង​រយៈពេល​១​ឆ្នាំ​កន្លងមកនេះ ជ្ញា​ធរ​គ្រប់​ថ្នាក់​បាន​ខិតខំ​បំពេញការងារ​សម្រេចបាន​លទ្ធផល​និង​ស្នាដៃ​ជាច្រើន​ក៏ប៉ុន្តែ​នៅមាន​បញ្ហា​ប្រឈម​១​ចំនួន​ទៀត លាយឡំ​នឹង​ការខ្វះខាត​និង​ចំណុចខ្សោយ​ដែល​យើង​ត្រូវ​កែលម្អ​រហើយ​អនុវត្ត​អោយបាន​ល្អប្រសើរ​ថែមទៀត​។​ក្នុងនោះ លោក​អភិបាលស្រុក​បាន​សន្យាថា ក្នុងនាម​អាជ្ញាធរ​ស្រុក​ដែលមាន​ឃុំ​ចំនួន​១៥​នឹង​ខិតខំ​អនុវត្ត​អោយចំ​គោលដៅ​យ​ដែល​ប្រជាពលរដ្ឋ​ចង់បាន ពង្រឹង​អោយបាន​ទាំង​គុណ​ភាណ ប្រសិទ្ធភាព​និង​តម្លាភាព​។​

​មានមតិ​សំណេះសំណាល​នៅក្នុង​ឱកាស​បើក​សិក្ខាសាលា​ឯកឧត្តម​អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​មាន​ប្រសា​ស​ន៏​ថា បច្ចុប្បន្ននេះ រាជធានី​ទាំង​ខេត្ត​គ្រប់​ខេត្ត​នៅ​ទូទាំងប្រទេស​កំពុងតែ​សកម្មប្រយុទ្ធ​យ៉ាង​ក្លៀវក្លា​ក្នុងការ​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនា​បេតី​តេ​ជោ​ហ៊ុនសែន​ជា​ប្រមុខ​ដឹកនាំ​។​

ឯកឧត្តម​អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​បន្តទៀតថា​ចំពោះ​មន្ទីរ អង្គភាព​ដែលជា​ស្ថាប័ន​របស់​រដ្ឋ​ត្រូវ​ឈានមុខ​ក្នុង​ការផ្តល់សេវា​របស់​ខ្លួន​ស្របតាម​គោលនយោបាយ​វិម​ជ្ឍ​ការ​និង​សហ​វិម​ជ្ឍ​ការ​របស់​រាជរដ្ឋាភិបាល​ផ្តល់​ការគាំទ្រ​គម្រោង​អាទិភាព​ឃុំ​សង្កាត់​។​ក្នុងនោះ​សូម​ប្រើប្រាស់​អោយអស់​លទ្ធភាព ធនធាន​ផ្សេងៗ​ដែល​បាន​ពី​ថ្នាក់ជាតិ ពីស​ប្បរ​សជន​និង​ប្រភព​ផ្សេងៗ​ដើម្បី​គាំទ្រ​គម្រោង​អាទិភាព ក្នុង​សិក្ខាសាលា​នៅពេលនេះ​។

សម​ ផល្លា