ជាសះស្បើយ ១០៦​នាក់ ឆ្លង​ថ្មី ៣២​នាក់ និង​ស្លាប់ ០១​នាក់ នៅ​ថ្ងៃទី​១០ សីហា នេះ​

ចិន សារ៉ាត

​យោងតាម​របាយការណ៍​បឋម របស់​រដ្ឋបាល​ខេត្តកំពង់ចាម ស្ដីពី​ស្ថានភាព​ជម្ងឺ​កូ​វីដ ១៩ នៅក្នុង​ខេត្តកំពង់ចាម សម្រាប់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ ករណី​ឆ្លង​ថ្មី​ចំនួន ៣២​នាក់ ស្រី ១៧​នាក់ ករណី​ជាសះស្បើយ ១០៦​នាក់ ស្រី ៥៣​នាក់ ករណី​ស្លាប់ ០១​នាក់ ស្រី ០១​នាក់ ។​

​សូមជម្រាបថា ចាប់តាំងពី​ការ​គម្រាមកំហែង​ដោយ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មកដល់​បច្ចុប្បន្ននេះ នៅក្នុង​ខេត្តកំពង់ចាម មាន​ករណី​ឆ្លង​សរុប ចំនួន ៤.៣៧៥​ករណី ស្រី ២.៧៥១​នាក់ ជាសះស្បើយ ៣.៤៥៩​នាក់ ស្រី ២.២៦២​នាក់ និង​ករណី​ស្លាប់ ១០៤​នាក់ ស្រី ៦៧​នាក់ ។ ជាមួយ​នោះ ក៏មាន​ការឆ្លង​ប្រភេទ Delta ចំនួន ១២​នាក់ (​ស្រី ០៥​នាក់​) បាន​ព្យាបាល​ជាសះស្បើយ ០៦​នាក់ ។ ដោយឡែក អ្នក​ឆ្លង​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ មាន​ចំនួន ៨១២​នាក់ ស្រី ៤២២​នាក់ ៕