ខេត្តកំពង់ចាម​ប្រារ​ព្ឋ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​៧​ឆ្នាំ​

នៅ​ព្រឹក​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០១៩​នេះ ឯកឧត្តម អ៊ុន​ចាន់​ដា អភិបាលខេត្ត​កំពង់ចាម រួម​ជា មួយ តំណាង រាស្ត្រ​ម​ណ្ឌ​កំពង់ចាម និង មន្ត្រីរាជការ ប្រមាណ​ជិត​១០០០​នាក់ អញ្ជើញ​ចូលរួម​ពិធី គោរព វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះមហា​វិ​រក្ស​ត្រ ព្រះ​វ​រាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​» គម្រប់​ខួប​៧​ឆ្នាំ នៅ​សាស សន្និសីទ ខេត្ត កំពង់ចាម​។​

​ដោយ​ទឹកចិត្ត​គោរព ស្រឡាញ់ និង​តបស្នង​នូវ​គុណូបការៈ​ដ៏​ធំធេង​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជ បី​តា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ តាងនាម​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ខេត្តកំពង់ចាម​ទាំងអស់ ឯកឧត្តម អ៊ុន​ចាន់​ដា បាន​សម្តែង​នូវ​ព្រះ រាជ​មរណទុក្ខ យ៉ាង​ក្រៀម ក្រំ​បំផុត ចំពោះ​ការយាង​ចូល​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ និង​បង្រួបបង្រួម​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​។​

​ឯកឧត្តម​អភិបាលខេត្ត​ចងចាំ​ជានិច្ច​នូវ​រាល់​ស្នា​ព្រះ​ហ​ស្ថ ព្រះរាជ​បូជនីយកិច្ច និង​គុណូបការៈ ដ៏​ធំធេង របស់ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​លះបង់​ព្រះកាយពល ព្រះ​បញ្ញាញាណ ដើម្បី​បូរណភាព ទឹកដី កម្ពុជា នាពេល​កន្លងមក​។​
​សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ បាន​យាង​សោយ​ទិវង្គត​ដោយ​ព្រះ​ជរាពាធ កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅវេលា​ម៉ោង ១ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ (​ម៉ោង​នៅ​កម្ពុជា​) នៅឯ​មន្ទីរពេទ្យ នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ។

​ព្រះ​បរមសព​របស់​ព្រះអង្គ​បាន​ដង្ហែ​មកដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២ និង​បាន តម្កល់ រយៈពេល ៩០​ថ្ងៃ នៅក្នុង​ព្រះបរមរាជវាំង ដើម្បី​ឲ្យ​ព្រះរាជវង្សានុវង្ស មន្ត្រីរាជការ ប្រជារាស្ត្រ មន្ត្រី​អង្គទូត ព្រមទាំង​មេដឹកនាំ​បណ្តា​ប្រទេស​ជា​មិត្ត ចូល​សម្តែង​ព្រះរាជ​មរណទុក្ខ និង​គោរព ព្រះ​វិញ្ញាណក្ខន្ធ​៕

ដោយ៖ សម ផល្លា