​ឯ​ឧ​ត្ត​ម អ៊ុន ចាន់​ដា ចុះ​ពិនិត្យ​ស្ថានភាព​បាក់​ច្រាំងទន្លេ​នៅ​ស្រុក​កំពង់សៀម​

ដោយ​ការយកចិត្តទុកដាក់​អំ​ពី​សុខទុក្ខ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យើង នៅ​ថ្ងៃទី​១៤ ខែតុលា ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​បាន​ដឹកនាំ​ក្រុមការងារ​ជារួម​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច​ស្រុក​កំពង់សៀម​ដើម្បី​ពិនិត្យមើល​ស្ថានភាព​បាក់​ច្រាំង​និង​រក​ដំណោះស្រាយ​ស្ថិតនៅក្នុង​ឃុំ​កោះ​រការ​ស្រុក​កំពង់សៀម​។​

ក្រោយពី​ការចុះពិនិត្យ​និង​សិក្សា​ករណី​បាក់​ច្រាំងទន្លេ​ខាងលើ​រួចមក ឯកឧត្តម អ៊ុន ចាន់​ដា បានដាក់​ចេញ​វិធានការ​ជាបន្ទាន់​ក្រោយពី​មានការ​សំណូមពរ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ការដ្ឋាន​បូម​ខ្សាច់​ធ្វើការ​បញ្ឈប់​សកម្មភាព​របស់ខ្លួន​ដែល​លើក​ហេតុផល​ថា​ករណី​បាក់​ច្រាំងទន្លេ​នេះ​បណ្ដាលមកពី​ការដ្ឋាន​បូម​ខ្សាច់​នៅ​តំបន់​នោះ​តែម្ដង​។

ឯកឧត្តម អ៊ុន ចាន់​ដា ក៏បាន​បញ្ជា​ចំនួន ៣​ចំនុច ទី​១ ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​បញ្ឈប់​សកម្មភាព​រប​ស់​ខ្លួន​រង់ចាំ​មន្ត្រី​ជំនាញ​ធ្វើការ​សិក្សា​ឡើងវិញ​ចំណុច​ទី ២ ឯកឧត្តម​នឹងធ្វើ​សំណើ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​តាមរ​យៈគណៈ​កម្ម​ការគ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​មាន​វិធានការ​ទប់ រឺ វិធានការ​នានា​ការពារ​ការបាក់​ច្រាំងទន្លេ​នេះ​និង​ចំណុច​ទី ៣ គឺ ចំពោះមុខ ឯកឧត្តម​ចាត់​អោយ​អាជ្ញាធរ ជួយ​រុះរើ​ផ្ទះ ដែល​ប៉ះពាល់ ផ្អាក​ចរាចរណ៍​ធ្ងន់​ធ្ងន់​ជា​បណ្តោះអាសន្ន​ជៀសវាង​ការ​រំ​ជួយ​ធ្វើអោយ​បាក់​ច្រាំ​បន្តទៀត​។​

​សូមបញ្ជាក់ថា ករណី​បាក់​ច្រាំងទន្លេ​នៅ ភូមិ​តា​មាង ឃុំ​រការ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន បាក់ស្រុត​ចុះក្រោម ប្រមាណ ៤​ម៉ែត ទៅ​៦m និង​បាក់​ជំរៀល​ចូល ប្រមាណ ពី ៦​ម៉ែត្រ ទៅ ២០​ម៉ែត្រ និង​ប៉ះ​ពាក់​ផ្ទះ ត្រូវ​រុះរើ ៤​ខ្នង ប្រឈម ៣៤​ខ្នង ដែល​ទីតាំង ប្រឈម​នេះ មាន​ប្រវែង ប្រហែល ១.០០០​ម៉ែត្រ ។​

ជួន​ រតនា​វង្ស​