អត្ថបទ៖ លឹម ប៉ៃលិន
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរ ដោយ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត និង អជ្ញាធរ មូលដ្ឋាន នាព្រឹក ថ្ងៃ ទី ៣១ ខែកក្កដា ឆ្នាំ ២០២០ បាន អញ្ជើញ ចុះពិនិត្យតំបន់អភិរក្ស រមណីយ៍ដ្ឋន ក្បាល ទឹក (ទឹក ឆា )ស្ថិតក្នុងព្រំប្រទល់ឃុំក្រូច និង ឃុំបឹងណាយ ស្រុកព្រៃឈរ និងឃុំសំព័រ ស្រុកចំការលើ ដើម្បីរៀបចំសណ្តាប់ធ្នាប់ កែលម្អសោភ័ណ្ឌភាព និងកំណត់ទីតាំងព្រំប្រទល់តំបន់រមណីយ៍ដ្ឋានឲ្យបានច្បាស់ ព្រមទាំង ចុះពិនិត្យការបង្ករបង្កើនផលដំណាំស្រូវ នៅឃុំបឹងណាយ ស្រុក ព្រៃឈរ ផងដែរ ។
នា ឱកាស នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បាន ធ្វើ ការ ណែនាំ ដល់ អាជ្ញាធរ ពាក់ព័ន្ធ ត្រូវ បិទ ការ ឆ្លង ចូល តំបន់ ហាមឃាត់ ដែល ជា ប្រភព ទឹក ផុស ព្រោះ វា អាច នាំ ឲ្យ មាន ការ រាំងស្ទះ ដល់ ចរន្ត ទឹក ផុស ចេញ ពី ដី ហើយ ក៏ អាច ប៉ះពាល់ ដល់ ការ បង្កបង្កេីន ផល លេី ដំណាំ របស់ បងប្អូន ប្រជាពលរដ្ឋ នៅ តំបន់ ខាង ក្រោម យ៉ាង ធ្ងន់ធ្ងរ ផង ដែរ ។
គួរបញ្ជាក់ផងដែរថា រមណីយដ្ឋានទឹកឆាមានទេសភាពស្អាតដោយមានខ្សែទឹកផុសព្រុចៗ ផុសចេញពីក្នុងដីថ្លាឈ្វេង ត្រជាកស្រេប ជម្រៅត្រឹមកំភួនជើង កំពុង ក្លាយជាទីឋានកម្សាន្ដពេញនិយមបំផុត មួយនៅក្នុងទឹកដីក្រហមនៃខេត្ដកំពង់ចាម ។ ក្បាលហុងទឹករមណីយដ្ឋាន ចុះបញ្ជីក្នុង ឆ្នាំ២០១១ គឺជាទឹកផុសត្រជាក់ ដែល ជ្រាបចេញពីប្រភពអាងស្ដុកទឹកថ្មដា ស្ថិតក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ចម្ងាយ ប្រមាណជាង៣០គីឡូម៉ែត្រ ពីក្រុងកំពង់ចាម ទទួលភ្ញៀវ រាប់រយនាក់រៀងរាល់ ថ្ងៃហើយ ចំនួនបានកើនឡើងរាប់ពាន់ក្នុងរដូវ បុណ្យទាន ។
ជាមួយ គ្នានោះ រដូវបុណ្យទាន មនុស្សមកលេងទីនេះ ពាសពេញគ្រប់ ទីកន្លែង។ ប៉ុន្ដែបើទោះបីជាភ្ញៀវទេសចរ មកកម្សាន្ដរមណីយដ្ឋាននេះយ៉ាងណាក្ដី ក៏ភាគច្រើនពួកគេគ្រាន់ តែងមកអង្គុយ ក្នុងក្យូស ទទួលទានអាហារថ្ងៃត្រង់ ខណៈ ភ្ញៀវមួយចំនួនត្រូវដើរទៅកាន់ប្រភពទឹកផុសព្រុចៗ ចេញពីក្នុងដីគួរឲ្យក្បង់ ស្រោចប្រាណ ។ ចំពោះបញ្ហាភ្ញៀវឈូឆរទៅជ្រំ ប្រភពក្បាលទឹក មជ្ឈដ្ឋានមួយចំនួនបានចោទថា ទង្វើនេះ បង្កឲ្យផ្ទៃ ទឹកស្ងប់ អត់ហូរ និងល្អក់ កខ្វក់ នៅផ្នែក ខាងក្រោម ដែលជះ ក្លិនអសោចដល់ភ្ញៀវទេសចរ ៕