ច្រាំងទន្លេ​មេគង្គ​នៅ​ស្រុក​កងមាស ប្រវែង​ជិត​២០០ ម៉ែត្រ រង​ការបាក់​ស្រុត​យ៉ាងដំណំ ដោយសារ​ទឹកភ្លៀង​ហូរ​ច្រោះ​

ជួន រតនាវង្ស

​បន្ទាប់ពី​ទទួលបាន​របាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​កងមាស នៅ​ព្រឹក​ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា ប្រធាន គណៈកម្មាធិការ​គ្រប់​គ្រង់​គ្រោះមហន្តរាយ​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត /​មន្ទីរ​អង្គភាព​ជំនាញ​/ អាជ្ញាធរ​មូលដ្ឋាន រួម​និង​មន្ត្រី​បច្ចេកទេស អ​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ច្រាំង​ទន្លេមេគង្គ ដែល​កំពុង​រង​ការបាក់​ស្រុត ប្រវែង​ប្រហែល ២០០​ម៉ែត្រ ស្ថិតនៅ​ចំណុច​ភូមិ​ល្វា​លេ​ី ឃុំ​ស្តៅ ស្រុក​កងមាស និង​ដាក់ចេញ​នូវ​វិធានការ​បន្ទាន់ ក៏ដូចជា​ការស្នើសុំ​គោលការណ៍​ទៅ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ធ្វើការ​ស្តារ និង​ជួសជុល​ឡើងវិញ ដើម្បី​បម្រើឱ្យ​ផលប្រយោជន៍​សាធារណៈ ។