សាលាក្រុងកំពង់ចាម នឹងផ្លាស់ប្តូរការប្រមូលសំរាមតាមផ្ទះបងប្អូនប្រជាពលរដ្ឋ និងតាមទីសាធារណៈ ដោយ១ថ្ងៃប្រមូលនៅទិសខាងត្បូង និងមួយថ្ងៃ បន្ទាប់ប្រមូលនៅទិសខាងជើង ដោយខ័ណ្ឌផ្លូវជាតិលេខ៧ {ផ្លូវថ្មី} ជាចំណុចកណ្តាល

នៅថ្ងៃទី១ខែធ្នូឆ្នាំ២០២២ខាងមុខនេះ សាលាក្រុងកំពង់ចាមនឹងផ្លាស់ប្តូរការប្រមូលសំរាមតាមផ្ទះបងប្អូនប្រជាពលរដ្ឋ និងតាមទីសាធារណៈ ដោយ១ថ្ងៃប្រមូលនៅទិសខាងត្បូង និងមួយថ្ងៃ បន្ទាប់ប្រមូលនៅទិសខាងជើង ដោយខ័ណ្ឌផ្លូវជាតិលេខ៧{ផ្លូវថ្មី}ជាចំណុចកណ្តាល

*** ដើម្បីជាការចូលរួមលើកកម្ពស់សោភ័ណ្ឌភាពក្រុងកំពង់ចាម និងចូលរួមប្រឡងប្រ ណាំងទីក្រុងស្អាតខាងមុខ និងដោយមានការចង្អុលបង្ហាញពីឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ស្ថិតនៅក្នុងសាលាក្រុងកំពង់ចាមនាថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ ២០២២លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាមបានបើកកិច្ចប្រជុំស្តីពីការ ពិគ្រោះយោបល់សេវាដឹកជញ្ចូនសំរាមក្នុងក្រុងកំពង់ចាមដោយមានការចូលរួមពីតំណាងមន្ទីរអង្គភាព ធនាគារ និងអ្នកពាក់ព័ន្ធជាច្រើនអ្នកទៀត។ នៅក្នុងឱកាសនេះដែរលោក លី សុវណ្ណបានបញ្ជាក់ថានៅថ្ងៃទី១ខែធ្នូឆ្នាំ២០២២ខាងមុខនេះសាលាក្រុងកំពង់ចាមនឹងផ្លាស់ប្តូរការប្រមូលសំរាមតាមផ្ទះបងប្អូនប្រជាពលរដ្ឋ និងតាមទីសាធារណៈ ដោយ១ថ្ងៃប្រមូលនៅ ទិសខាងត្បូង និងមួយថ្ងៃបន្ទាប់ប្រមូលនៅទិសខាងជើង ដោយខ័ណ្ឌយកផ្លូវជាតិលេខ៧ {ផ្លូវថ្មី}ជាចំណុចកណ្តាល ចំណែកសំរាមនៅតាមសួនច្បារមាត់ទន្លេ និងកន្លែងកំសាន្តមួយ ចំនួនទៀតគឺត្រូវប្រមូលសំរាមជារៀងរាល់ថ្ងៃ។

*** លោក លី សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាមបានបញ្ជាក់ទៀតថាក្នុង ក្រុងកំពង់ចាមមានប្រជាពលរដ្ឋប្រមាណ១ម៉ឺនគ្រួសារ និងមានអ្នកទទួលសេវាប្រមូលសំរាម មិនដល់៥ពាន់គ្រួូសារផង ក្នុងនោះក៏មានប្រជាពលរដ្ឋក្រីក្រកម្រិត១កម្រិត២ចំនួន១,២០០ គ្រួសារផងដែរ ដែលមិនតម្រូវឲ្យប្រើប្រាស់សេវាបង់សំរាមនោះទេ។ ទន្ទឹមនេះដែរលោក អភិបាលក្រុងកំពង់ចាមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលពុំទាន់ទទួលសេវាបង់ថ្លៃសំរាម សូមមេត្តាទទួលសេវាប្រមូលសំរាមឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមចំណែកលើកកម្ពស់ សោភ័ណ្ឌក្រុង បរិស្ថាន និងទីក្រុងស្អាតជាងដើម។