អាជ្ញាធរ​ស្រុក​កោះ​សូទិន​ និង​ក្រុមការងារ​ចុះជួយ​ស្រុក​នាំ​អំណោយ​គ្រឿង​បរិក្ខា​ពេទ្យ​ដល់​ជូន​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​និង​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ

នួន សត្យា

(​កំពង់ចាម​)៖ ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ ឯកឧត្តម ជ្រី​ម ឆេង​លីម អនុប្រធាន​ក្រុមការងារ​តំណាងអោយ​ឯកឧត្តម លី វ៉ាន់​ហុង ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ក្រសួង​ព័ត៌មាន និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​កោះសូទិន ព្រមទាំង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះ​មូលដ្ឋាន​ឃុំ​មហាខ្ញូង បាន​នាំយក​នូវ​សម្ភារៈ​បរិក្ខា​ពេទ្យ​ប្រគល់ជូន​ក្រុមគ្រូពេទ្យ ដើម្បី​ប្រើប្រាស់​សម្រាប់​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​១៩ រួមមាន អាល់កុល ១​កាន , អាវ​ការពារ (PPE) ២០ , ម៉ាស ២០​ប្រអប់​, ថវិកា ២០០.០០០​រៀល ។ ដោយឡែក រដ្ឋបាល​ឃុំ​មហាខ្ញូង អាកុល​១​កាន , ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ក្រុម​ប​ក្ ថវិកា ៤.០០០.០០០ រៀល ។ ឆ្លៀត​ឧិ​កាស​នេះ​ផងដែរ ឯកឧត្តម បាន​ផ្សព្វផ្សាយ​ណែនាំ​អប់រំ​ពី​វិធានការ​អនាម័យ​៣​ការពារ និង​៣​កុំ​ផងដែរ​។

​លោក យី វណ្ណៈ អភិបាលស្រុក​កោះសូទិន​បាន​ឲ្យ​ដឹងផង​ដែរ​ថា នៅ​ថ្ងៃ​ដដែល​នេះ​ក្រុមការងារ​រដ្ឋបាល​ស្រុក បានប្រគល់​អំណោយ​របស់​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​ដេប៉ូ​ខេត្តកំពង់ចាម ចែកជូន​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​កំពង់​រាប ចំនួន ៣០ គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន , អង្ករ ២៥ គី​ឡ​, មី​ជាតិ ១​កេស​,​ត្រីខ ១​យួ​, ទឹកត្រី ១​យួ​, និង​ថវិកា​មួយចំនួន និង​រដ្ឋបាល​ឃុំ ទទួលបាន ទឹក​អាកុល ៣០​លីត្រ និង​ទឹក​សុទ្ធ ៥​កេស​ផងដែរ​។​