ឯកឧត្តម អ៊ុ​ភឿន គុណ​វុ​ឌ្ឍ រួម​នឹង​អាជ្ញាធរ​ស្រុក​ជើងព្រៃ ចុះ​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ពលរដ្ឋ ៣៥​គ្រួសារ

នួន សត្យា

(​កំពង់ចាម​)៖ ឯកឧត្តម អ៊ុ​ភឿន គុណ​វុ​ឌ្ឍ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អ៊ុន​ចាន់​ដា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម រួមជាមួយ​អាជ្ញាធរ​ស្រុក​ជើងព្រៃ នៅ​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ​២០២១ បាន​ចុះ​សំណេះសំណាល និង​ផ្ដល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត ចំនួន ៣៥​គ្រួសារ ស្ថិតក្នុង​ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ជើងព្រៃ​លោក អូត ឈាង​លី បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ស្ថិតនៅក្នុង​តំបន់​បិទ​ខ្ទប់​ចំនួន ៣៥​គ្រួសារ ស្ថិតក្នុង​ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ បានទទួល​អំណោយ​ពី​រដ្ឋបាល​ខេត្តកំពង់ចាម ចុះ​ផ្ដល់ជូន​ដោយ​ក្រុមការងារ​អាជ្ញាធរ​ស្រុក ដឹកនាំ​ដោយ​ឯកឧត្តម អ៊ុ​ភឿន គុណ​វុ​ឌ្ឍ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ។

​អំណោយ​ដែល​បាន ផ្ដល់ជូន​ប្រជាពលរដ្ឋ​ទាំង ៣៥​គ្រួសារ ដោយ​ក្នុង ១​គ្រួសារ​ទទួលបាន អង្ករ ២៥​គីឡូក្រាម មី​១​កេស ត្រីខ ១០​កំប៉ុង ទឹកស៊ីអ៊ីវ ១​យួរ និង​ថវិកា​ចំនួន​២០ ០០០​រៀល ។ ជាមួយគ្នា​នោះដែរ​ក្រុមការងារ បាន​ឧបត្ថម្ភ​ដល់​សមាជិក​បក្ស​ក្នុង​មូលដ្ឋាន​ឃុំ​ចំនួន ១២​នាក់ ក្នុង​ម្នាក់​ទទួលបាន​ថវិកា ២០ ០០០​រៀល​។​