នៅក្នុង​ឆ្នាំ​២០១៩​ការបរិចាគ​ឈាម​នៅក្នុង​ខេត្តកំពង់ចាម​មានការ​កើនឡើង​

លោក ចេង ច័ន្ទ​ណា​រិ​ទ្ធ នាយ​សាល​ផ្នែក​មណ្ឌល​ផ្ដល់​ឈាម​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ថា​ការបរិចាគ​ឈាម​នៅក្នុង​ខេត្តកំពង់ចាម​មានការ​ឡើងជា​រៀងរាលឆ្នាំ ដោយ​ប្រជា​ពល រដ្ឋ និង យុវជន​បាន​យល់ដឹង​ពី​អត្ថប្រយោជន៍​និង​ចូលរួម​បរិចាគ​ឈាម​ច្រើន​។​

​លោក ចេង ច័ន្ទ​ណា​រិ​ទ្ធ បន្តថា នៅក្នុង​ឆ្នាំ​២០១៨​ជា​គោលដៅ​ការបរិចាគ​ឈាម​គឺ​ទទួលបាន​៥២% ដែល​ចំនួន​នេះ​លើសពី​ការរំពឹងទុក​របស់​ម​ន្ទីរ​ពេទ្យ​ខេត្ត ចំណែក​ឆ្នាំ​២០១៩​មន្ទីរពេទ្យ​ខេត្ត​គឺ​បានដាក់​គោលដៅ​ក្នុង​ការប្រមូល​ឈាម​ឲ្យ​បាន​៥៦%​ក្នុង​មួយឆ្នាំ​។

លោក​ថា ចំនួន​នៃ​ការបរិចាគ​ឈាម​នឹងមាន​ការកើនឡើង​ដោយសារ​តែមាន​ការចូល​រួម​ពី​យុវជន​ច្រើន ជាង​ឆ្នាំមុន ដោយនៅ​ថ្ងៃទី​១១ ខែមេសា យុទ្ធ​ការ​នៃ​ការបរិចាគ​ឈាម​តែមួយ​ថ្ងៃ​ទទួលបាន ៨៨​ប្លោក ដែល​ចំនួន​នេះ​គឺ​ច្រើន ហើយ​មន្ទីរ​សុខាភិបាល​នឹងធ្វើ​យុទ្ធនាការ​នៃ​ចុះទៅ​ប្រមូល​ឈាម​នៅ​តា​សាលារៀន សកលវិទ្យា​ល័យ ឬ​តាមរយៈ​ការស្ម័គ្រចិត្ត​របស់ សស​យក​ខេត្ត​។​

​លោក ចេង ច័ន្ទ​ណា​រិ​ទ្ធ បញ្ជាក់ថា​ឈាម​ដែល​សប្បុរសជន ដែល​បាន​បរិចាគ គ្មាន​ការទិញ​លក់​ទេ គឺ​សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ឥតគិតថ្លៃ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​។​

មួន​ ធា​រី