លោកជំទាវ ស្រី គឹម​ឆ​យ នាំយក​ថវិការ​ចូលរួម​អង្គ​កឋិនទាន​សាមគ្គី​វត្ត​ខែល​ជ័យ ស្រុក​កំពង់សៀម​

ចាប់ពី​ថ្ងៃ​១​រោជ​ដល់​ថ្ងៃ​១៥​រោជ​ខែ​ក​ក្តិ​ក​ពិធីបុណ្យ​កឋិនទាន​ដែលជា​បុណ្យប្រពៃណី​ពុទ្ធសាសនា​បាន​ផ្តើម​ដើម្បីអោយ​ប្រជាពលរដ្ឋ​បានរៀបចំ​ពី​ធី​នេះ​ឡើង​ក្នុង​គោលបំណង​ប្រមូល​បច្ច័យ​អភិវឌ្ឍ​ន៏​លើ​វិស័យ​ព្រះពុទ្ធសាសនា​និង​ធ្វើ​សេចក្តី​អនុគ្រោះ​រំ​លោះ​ទោស​ខ្លះៗ​ចំពោះ​ព្រះសង្ឃ ឧទ្ទិស​ផល្លា​និ​ស​ង្ឍ​ដល់​បុព្វការី​ជន​ផង​។​

​នៅ​ព្រឹក ថ្ងៃទី​២០​តុលា លោកជំទាវ ស្រី គឹម​ឆ​យ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម និង សហការី បាន​នាំយក​បច្ច័យ​ទៅ​ចូលរួម​អង្គ​កឋិនទាន​សាម​គ្កី​នៅ វត្ត ខែល​ជ័យ​ស្ថិតនៅ​ឃុំ​ក្រឡា​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​។​

លោកជំទាវ និង​សហការី បាន​ប្រគេន​បច្ច័យ​ដល់​ព្រ​ស​ង្ឍ​ចំនួន ៥៥​ម៉ឺន​រៀល សម្រាប់​ព្រះសង្ឃ​ចាត់ចែង ការអភិវឌ្ឍ​ន៏​វិស័យ​ព្រះពុទ្ធសាសនា​នានា​នៅក្នុង​វត្ត​ខែល​ជ័យ​និង​រៀបចំ​កម្មវិធី​បុណ្យ ៕

សម ផល្លា