ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក របស់​រដ្ឋបាល​ស្រុក​កំពង់សៀម​

នួន សត្យា

(​កំពង់ចាម​)៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នៅ​រសៀល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត អាជ្ញាធរ​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋបាល​ស្រុក​កំពង់សៀម នៅ​វិទ្យាល័យ​សម្ដេច ជួន ណាត ស្ថិតនៅក្នុង​ឃុំ​ក្រឡា ស្រុក​កំពង់សៀម ។

​ទន្ទឹមនឹង​ការអញ្ជើញ​ចុះ​ពិនិត្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នោះ ឯកឧត្តម​អភិបាលខេត្ត បានដាក់​ចេញ​នូវ​វិធានការ​ក្នុងការ​ប្រយុទ្ធប្រឆាំង ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​ប​ម្លែ​ង​ថ្មី កូ​វីដ​-១៩​។​

​គូរ​បញ្ជាក់​ផងដែរ​ថា គិត​ត្រឹម​ថ្ងៃទី​២០ ខែឧសភា​នេះ មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋបាល​ស្រុក​កំពង់សៀម បានទទួល​អ្នក​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ប្រមាណ ជាង ៣០០​នាក់ ដោយ​ក្នុងនោះ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទូទាំង​ស្រុក​មាន​ចំនួន ១៩​នាក់ រួម​នឹង​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​មួយចំនួនទៀត ដែល​ពេលនេះ​ក្រុមគ្រូពេទ្យ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច កំពុង​បន្ត​រុករក​អ្នកពាក់ព័ន្ធ​ជាមួយនឹង​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ដើម្បី​យក​ពួកគាត់​ធ្វើតេស្ត​សំណាក និង​យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក​ទៅតាម​វិធាន​របស់​ក្រសួងសុខាភិបាល​ផងដែរ​។​