ប្រជាពលរដ្ឋ ៥០​គ្រួសារ​នៅ​ឃុំ​ទ្រាន​ស្រុក​កំពង់សៀម​ទទួល​អំណោយ​សង្គ្រោះ​ ​ពី​ឯកឧត្តម​លន់ លឹម​ថៃ ​អ្នកដំណាងរាស្ត្រ​មណ្ឌល់​កំពង់ចាម​

អត្ថបទ​៖ ទឹម សំណាង

ឯកឧត្តម​លន់លឹម​ថៃ​អ្នកដំណាងរាស្ត្រ​មណ្ឌល់​កំពង់ចាម​រួមជាមួយ​ឯកឧត្តម​ប្រធាន​ក្រុមការងារ ចុះជួយ​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​ព្រមទាំង​លោកជំទាវ​ជា​សមាជិការ​រដ្ឋសភា​អ្នកតំណាងរាស្ត្រ​មណ្ឌល់​កំពង់ចាម​អមដំណើ​រ​ដោយ​លោកជំទាវ​ប៉ាង​ដា​នី​អភិបាលរង​ខេត្ត​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អ៊ុន​ចាន់​ដា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​និង​លោក​លោកស្រី​ជា​ប្រធាន​អនុប្រធាន​មន្ទីរ​ជំវិញ​ខេត្ត​មួយចំនួន បាន​នាំ​យកបាន​នាំយក​អំណោយ​សប្បុរសធម៌​មក​ឧបត្ថម​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ពិការ​ចំនួន ៥០​គ្រួសារ​ស្ថិតនៅក្នុង​ឃុំ​ទ្រាន​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​ដែល​បាន​ប្រ​ព្រិ​ត្ត​ទៅនា​ថ្ងៃទី​០៩​ខែមករា ឆ្នាំ​២០២១​ក្នុង​បរិវេណ​សាលាបឋមសិក្សា​ទ្រាន​។​

បន្ទាប់ពី​លោក​ប៊ិន​ឡា​ដា​អភិបាលស្រុក​កំពង់សៀម​បាន​រាយការណ៍​ពី​ស្ថានភាព​រីកចំរើន​ក៏ដូចជា​ការអនុវត្ត​តាម​ការណែនាំ​របស់​ក្រ​សូង​សុខាភិបាល​ដើម្បី​ទប់ស្កាត់​នែ​ការ​រី​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​រួចមក​ឯកឧត្តម លន់ លឹម​ថៃ អ្នកដំណាងរាស្ត្រ​មណ្ឌល់​កំពង់ចាម​បាន​មានប្រសាសន៍ថា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​សម្តេច​ក​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​ទាំង​ទ្វេរ បាន​ឈ្វេងយល់ អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ពូជសាសន៍ ពណ៍​សម្បុរ អ្វី​ទាំងអស់​អោយតែ​ទីណា​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ជួប​ទុក្ខលំបាក ភាព​ងាយ​រងគ្រោះ សម្តេច​តែងតែ​ផ្តល់នូវ​អនុសាសន៍​ដល់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ចុះ​អោយដល់ ឆ្លើយតប អោយទាន់​ពេលវេលា​នៅលើ​គ្រប់​សកម្មភាព រូបភាព​នៃ​ការរង​គ្រោះ និង​មិន​បណ្តោយអោយ​ប្រជាពលរដ្ឋ​កម្ពុ​ជាណា ម្នាក់​ស្លាប់​ដាច់​អាហារ​ឬ​ពុំបាន​ដោះស្រាយ​នោះឡើយ​។​

ជាក់ស្ដែង​នៅថ្ងៃនេះ បាន​ឆ្លើយតប​តាម​សំណូមពរ​របស់​អាជ្ញាធ​រ​មូលដ្ឋាន​ក៏ដូចជា​ឯកឧត្តម​ប្រធាន​ក្រុម ការងារ​ថ្នាក់​កណ្ដា ល​ចុះជួយ​ឃុំ​ទ្រាន​បា​ស្នើសុំ ពេលនោះ​ក្រុម​សមាជិក​អ្នកដំណាងរាស្ត្រ​មណ្ឌល់​កំពង់ចាម យើង​ក៏បាន​រាបចំ​ជា​គ្រឿង​ឧបភោគបរិភោគ​និង​ថវិកា​ដើម្បី​ជួយ​សំរួល​ជូន​ដល់​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា​ផងដែរ​។​ឯកឧត្តម​លន់លឹម​ថៃ​បាន​បនតទៀតថា​សម្តេច​ទាំង​ទ្វេរ ក៏បាន​ធ្វើការ​ណែនាំ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ និង​ដាក់ចេញ​នូវ​គោលនយោបាយ​ឧបត្ថម្ភ​សាច់ប្រាក់ ចែកជូន​គ្រួសារ​ក្រីក្ររ ម្យ៉ាង​ចំពោះ​គ្រួសារ​ក្រីក្រ​ពិតប្រាកដ ដែល​មិនទាន់​បានទទួល​ប័ណ្ណ​ក្រីក្រ សូម​អញ្ជើញ​ទៅកាន់​សាលាឃុំ​-​សង្កាត់ ដើម្បីឱ្យ​មន្ត្រី​នៃ​មន្ទីរ​ផែន​ការចុះពិនិត្យ និង​សម្ភាសន៍​ដើម្បី​ទទួលបាន ប័ណ្ណ​ក្រីក្រ ក្នុងខណៈ​ពេលដែល​កម្ពុ​ជា​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ Covid-១៩ ។​

ចប់​ពិធី​សំណេះសំណាល​ឯកឧត្តម​លន់លឹម​ថៃ ព្រមទាំង​ប្រតិភូ​អមដំណើរ​ក៏បាន​ប្រគល់ជូន ដល់​ប្រជាពលរដ្ឋ​ទាំង​១០​គ្រួសារ​រួមមាន​អង្ករ ១​បាវ​តូច​ទឹកត្រី​១​យួរ​ទឹកស៊ីអ៊ីវ​១​យួរ មី​១​កេះ ត្រីខកំប៉ុង ១០​កំប៉ុង ម្សៅ​សាប៊ូ​១​កញ្ចប់​អាវ​កូនក្មេង​០២​និង​ថវិកា​៧០០០០(​ប្រាំ​ពីរម៉ឺន​)​រៀល​។​បន្ទាប់មក​ប្រតិភូ បាន​អញ្ជើញ​ទៅសួរសុខទុក្ខ​ដោយផ្ទាល់​តាម​ផ្ទះ​ចំនួន​ពីរ​គ្រួសារ​ដែល​ពិការ​ដើរ​មិន​រួច​និង​បាន​ឧបត្ថម​ជា​អង្ករ​១​បាវ​តូច​ទឹកត្រី​១​យួរ​ទឹកស៊ីអ៊ីវ​១​យួរ​មី​១​កេះ​ត្រីខកំប៉ុង ១០​កំប៉ុង ម្សៅ​សាប៊ូ​១​កញ្ចប់​អាវ​កូនក្មេង​០២ និង​ថវិកា​១៥​ម៉ឺន​រៀល​ផងដែរ​៕