បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ក្នុង​ឃុំ​កោះសូទិន ស្រុក​កោះសូទិន​ចំនួន​៣៣៨​គ្រួសារ ទទួល បានជា​គ្រឿង​ឧបភោគបរិភោគ​ក្នុង​ខែ​បួស​រ៉ា​ម៉ា​ឌន​ក្នុង​ឆ្នាំ​២០២២​នេះ​ពី​សមាជិក​រដ្ឋសភា​

ហ៊ាង ថាច

*** ដើម្បី​ជាការ​ចូលរួមចំណែក​ឧបត្ថម​បន្ថែម​ជា​គ្រឿង​ឧបភោគបរិភោគ​ដល់​ប្រជាពលរដ្ឋ ជា​ខ្មែរឥស្លាម​ក្នុង​ខែ​បួស​រ៉ា​ម៉ា​ឌ នៅ​ថ្ងៃទី​១៩​ខែមេសា​ឆ្នាំ​២០២២​នេះ​ស្ថិតនៅ​ក្នុងភូមិ​ទី ១៣​ក្រោម ឃុំ​កោះសូទិន ស្រុក កោះសូទិន ខេត្តកំពង់ចាម គឺ​លោកជំទាវ​ម៉ាណ ណាវី សមាជិក​រដ្ឋសភា រួមទាំង​ឯកឧត្តម ហាន កុសល អភិបាលរង​ខេត្តកំពង់ចាម​និង​អជ្ញាធរ ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុងការ​ឧបត្ថម​ជា​គ្រឿងឧបភោគ បរិភោគ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ​ស្លាម​ចំនួន​៣៣៨​គ្រួសារ​។ ឆ្លៀត​នៅក្នុង​ឱកាស​នេះដែរ​លោក ជំទាវ ម៉ាណ ណាវី បាន​មានប្រសាសន៍ថា​សេចក្តីសុខ សិទ្ធ​សេរីភាព និង​សន្តិភាព គឺ​ពិតជា សំខាន់​ខ្លាំងណាស់​សម្រាប់​យើងទាំងអស់គ្នា ហើយ​យើង​ពិតជា​មានសំណាង​ដែល​យើង កើតជា​ខ្មែរ​មូស្លីម និង​បានរស់នៅ​លើទឹក​ដី​ខ្មែរ ដោយ​សុខដ​មរ​មនា និង​គ្មាន​ភាព​រើសអើង រវាង​សាសនា និង​សាសនា​នោះទេ និង​រស់នៅ​ចេះ​យោគយល់​គ្នា អធ្យាស្រ័យ​គ្នា​ទៅ​គ្នា ជាមួយ​ជាតិ​សាស​ដទៃ​។​

*** បន្ទាប់ពី​លោក យី វណ្ណៈ អភិបាលស្រុក​កោះសូទិន​បានលើកឡើង​ពី​ការរីក ចម្រើន​ទាំង​បណ្តាញ​អគ្គស​នី ភ្លើង​បំភ្លឺ​ផ្លូវ​សូ​ឡា ផ្លូវ​បេតុង​ខ្វាត់ខ្វែង សាលារៀន មណ្ឌល​សុខភាព និង​សមិទ្ធផល​ជាច្រើន​ទៀត​នៅក្នុង​ឃុំ​កោះសូទិន​រួចមក លោកជំទាវ ម៉ាណ ណាវី មានប្រសាសន៍ បញ្ជាក់ទៀតថា​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ខិ ត​ខំ​ជួយ​ស្តារ​ប្រទេសជាតិ ពី​បាត​ដៃទទេ រហូតដល់​ប្រទេស​មាន​សុខសន្តិភាព និង​ការ​អភិ វឌ្ឍន៍​ជា​បន្ត​បន្តា​ប់រ​ហូរ​ដល់​សព្វថ្ងៃ ជាងនេះទៅទៀត​នៅក្នុង​តំណាក់កាល​នៃ​ការរីក រាលដាល នៃ​ជំ​ងឹ​កូវ​ឌិ​១៩ រាជ​រដ្ឋា ភិ​បាល​កម្ពុជា​សម្តេច​តេ​ជោ​ហ៊​៊​ន​សែន​បានចេញ​នូវ បទបញ្ជា​ជាច្រើន ដើម្បី​ធ្វើយ៉ាងណា ការ ពារ​ដល់​សុខភាព និង​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ការនាំ យក​វ៉ាក់សាំង ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។ សូមបញ្ជាក់ ថា​ខែ​រ៉ា​ម៉ា​ឌន ត្រូវបាន​គេ ហៅ​ជាទូទៅ​ថា​ជា​ខែ​ដែល​បងប្អូន​ខ្មែរឥស្លាម​បួស ឫ​ជា​ខែ​បួស ដែល​ជន​មូស្លីម ត្រូវ​តម​មិន បរិភោគ ឫ​ផឹកទឹក​ចាប់ពី​វេលា​ទាបភ្លឺ រហូតដល់​ថ្ងៃ​លិច​ក្នុង​រយះ ពេល​ពេញ​មួយខែ​។ ហើយ ចំពោះ​ការ​តម​មិន​បរិភោគ​នេះ​ពុំមាន​ជាការ​ដាក់ទោស​ទណ្ឌកម្ម​ទេ ប៉ុន្តែ​ការអនុវត្ត​ការ​តម​អំណត់​នេះ​គឺជា​ការ​សក្ការៈ​ដោយ​សុទ្ធចិត្ត​ចំពោះ​ការបង្គាប់បញ្ជា​របស់​អ​ល់​ឡោះ​ជា​ម្ចាស់​។​