អភិបាលខេត្ត​កំពង់ចាម បានដាក់​ចេញ​នូវ​វិធានការ បិទ​ខ្ទប់ និង​ការពារ​កុំ​ឲ្យ​រីក​ចេញទៅ​ខាងក្រៅ ដេ​ី​ម្បី ធ្វេ​ី​ការ​បោសសំអាត​ខ្សែចម្លង​កូ​វីដ​-១៩

លឹម ប៉ៃលិន

​កំពង់ចាម : ក្នុង​កិច្ចប្រជុំ​បូកសរុប​អំពី​វ​ឌ្ឍ​ភាព នៃ​ការអនុវត្ត​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នៅ​សាលាខេត្ត​កំពង់ចាម នា​ព្រឹក ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា ដេ​ី​ម្បី គ្រប់គ្រង ស្ថានការណ៍ ទប់ស្កាត់ ការ ឆ្លង រីក​រាល ដាល នៃ ជំងឺ កូ​វីដ -១៩ កុំ​ឲ្យ​មានការ​រីក បន្ត យើង ត្រូវ អនុវត្ត យុទ្ធសាស្ត្រ​២​យ៉ាង គឺ​ទី​១- ត្រូវ បិទ​ខ្ទប់ ក្តោប ឲ្យ ជាប់ ទី​២-​ត្រូវការពារ កុំ ឲ្យ រីក​ចេញទៅ​ខាងក្រៅ ហេ​ី​យ យេ​ី​ង​ត្រូវ​ធ្វើការ បោសសំអាត ដេ​ី​ម្បី កាត់ផ្ដាច់ ខ្សែ ចម្លង ព្រឹត្តិការណ៍ ២០​កុម្ភៈ ដែល កំពុង បង្ក ការ ព្រួយបារម្ភ ពី គ្រប់ មជ្ឈដ្ឋាន ផង​នោះ ។

​ក្នុង កិច្ចប្រជុំ នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ត្រូវ អនុវត្ត វិធានការ សុខាភិបាល បន្ត​ការគ្រប់គ្រង ច្បាម ឲ្យ ជាប់ ចំពោះ អ្នក ដែល សង្ស័យ ដែល ត្រូវ ផ្តោត សំខាន់ ទៅ លើ កម្មករ កម្មការិនី ពិសេស ត្រូវ ស្រាវជ្រាវ ស្វែងរក អ្នក ដែល ប៉ះពាល់ ដោយ ផ្ទាល់ ជាមួយនឹង អ្នក វិជ្ជមាន កូ​វីដ -១៩ ពោលគឺ ត្រូវ នាំ គាត់ មក យក សំណាក ហេ​ី​យ ត្រូវ ពិនិត្យ ដោយ ឧបករណ៍ ពិសេស ជាបន្ទាន់​។ ជាមួយគ្នា នោះ មន្ត្រី សុខាភិបាល ស្រុក និ​មួយៗ ត្រូវ អនុវត្ត វិធានការ នេះ ឲ្យ បាន ម៉ឺងម៉ាត់ ពេល ពិនិត្យ រកឃើញ អ្នក វិជ្ជមាន ហើយ នោះ ទោះជា នៅ ទីកន្លែង ណា ក៏ដោយ គឺ​ត្រូវ នាំ គាត់ ទៅ ព្យាបាល ជាបន្ទាន់ ក្នុងនោះ មន្ទីរ ពេទ្យ ស្រុក និ​មួយៗ ត្រូវ រៀបចំ គ្រែ ទទួល អ្នក ជំងឺ យ៉ាង តិច ឲ្យ បាន ១០​គ្រែ ឬ លេ​ី​ស​ពី នោះ ផងដែរ ។

​បេ​ី​តាម របាយការណ៍ របស់ ឯកឧត្តម គឹម សួរ ភីរុណ ប្រធាន មន្ទីរ សុខាភិបាល នៃ រដ្ឋបាល ខេត្តកំពង់ចាម បាន ឲ្យ​ដឹងថា សម្រាប់ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ នេះ រកឃើញ អ្នក វិជ្ជមាន កូ​វីដ​-១៩ ករណី​ឆ្លង​ថ្មី ចំនួន ៩៣​នាក់​(​ស្រី​៨៥​នាក់​) កំពុង​សំរាក​ព្យាបាល ២៧០​នាក់ (​បូក​យោង ៤០០​នាក់ ក្នុងនោះ ជាសះស្បើយ ១២៨​នាក់ និង​ស្លាប់​២​នាក់​) ។ កំពុង​ធ្វេ​ី​ច​ត្តា​ឡឺស​ក័​កំរិត​២ ចំនួន​២០៧៩​នាក់ ក្នុងនោះ​នៅ​សាលា​គរុកោសល្យ ៦០៦​នាក់ ស្រុក ស្រី​សន្ធរ ១៦​នាក់ បាធាយ ៤៨៤​នាក់ កងមាស ៥៦​នាក់ ចំការលើ ៦២​នាក់ កំពង់សៀម ៤០១​នាក់ និង មន្ទីរពេទ្យ​ខេត្ត ១២​នាក់ ៕​