លោកជំទាវ អនហេង លក្ខិណា អញ្ជើញដឹកនាំកិច្ចប្រជុំ សាមញ្ញលើកទី៥៣ អាណត្តិទី៣ ឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម

ធឹម សារ៉ន

នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៥៣ អាណត្តិទី៣ ឆ្នាំ២០២៤ ដោយ កិច្ចប្រជុំនេះ ដឹកនាំដោយ លោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ និងជាសមាជិកក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អង្គភាព លោក លោកស្រីជាសមាជិក សមាជិកា គ.ក.ស.ក ក្រុង ស្រុក និង គ.ក.ន.ក ឃុំ សង្កាត់ ជាច្រើនរូប ផងដែរ ។

សូមបញ្ជាក់ថា របៀបវារៈនៃកិច្ចប្រជុំរួមមាន៖

១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី ៥៣ របស់គណៈ កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម ។

២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៥២ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម ។

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍សកម្មភាពប្រចាំខែវិច្ឆិកា របស់គណៈ កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម ។

៤- បញ្ហាផ្សេងៗ

បន្ទាប់ពីស្ដាប់របាយការណ៍ លោកជំទាវអនហេង លក្ខិណា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពី សកម្មភាព អនុវត្តកាងារ តួនាទី ភារៈកិច្ច របស់ គ.ក.ស.ក ខេត្ត ដើម្បី លើកកម្ពស់ការពិនិត្យ លើបញ្ហាពាក់ព័ន្ធ និងសមភាពយេនឌ័រ បញ្ហាស្ត្រី យុវជន និងកុមារ ព្រមទាំង សេវាសង្គមពាក់ព័ន្ធ ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែល្អប្រសើរឡើង។

លោកជំទាវ ក៏បានយកឱកាសនោះ ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ទៅដល់សមាជិក និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ជាពិសេស សហការណ៍រួមគ្នាដើម្បីសម្រេចបាន សមិទ្ធផលនានា កន្លងមក របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម រួមជាមួយនឹងការលើកឡើង នូវទិសដៅ សម្រាប់អនុវត្តបន្តទៀត ផងដែរ ៕