នួន សត្យា
(កំពង់ចាម)៖ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត នាថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ នេះ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ នៃក្រុមការងារពិសេសថ្នាក់ខេត្តដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ គណៈកម្មាធិការអេដស៍ខេត្ត គណៈកម្មាធិការលុបបំបាត់ឱសថក្លែងក្លាយ និង សេវាសុខាភិបាលឯកជនខុសច្បាប់ អនុគណៈកម្មាធិការផលិតផលថ្នាំជក់- ផ្សែងបារីខេត្ត ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ។
អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម លោក ហ៊ាង ចាន់ថា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងបង្ហាញពីលទ្ធផលការងាររយៈពេលត្រីមាសទីមួយឆ្នាំ ២០២៤ នៃសកម្មភាពការងារ របស់មន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តកំពង់ចាម ពិសេស ផ្នែកលុបបំបាត់ជំងឺគ្រុនចាញ់ គណៈកម្មាធិការអេដស៍ខេត្ត គណៈកម្មាធិការលុបបំបាត់ឱសថក្លែងក្លាយ និង សេវាសុខាភិបាលឯកជនខុសច្បាប់ អនុគណៈកម្មាធិការផលិតផលថ្នាំជក់- ផ្សែងបារីខេត្ត ៕