អភិបាលខេត្ត​កំពង់ចាម ណែនាំប្រធានមន្ទីរកិច្ចការនារី ចូលកាន់តំណែង​ថ្មី ត្រូវមាន​សិល្បៈ​ចែករំលែកទើប​មាន​សម​គ្គី​ភាព​ផ្ទៃក្នុង

លឹម ប៉ៃលិន

​កំពង់ចាម : អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន ថ្លែង ថា ពេល ធ្វើ ជា ថ្នាក់ដឹកនាំ ជា មេ គេ ហើយ គឺ​ពិត ជាមាន អ​ម្រែ​ក ធ្ងន់ ណាស់ ដូច្នេះ ត្រូវ ទាមទារ ឲ្យ មាន​សិល្បៈ នៃ ការ ចែករំលែក ទេ​ី​ប មាន សាមគ្គីភាព ផ្ទៃក្នុង ព្រោះ ថា ការ យកចិត្ត ទុកដាក់ ចំពោះ មន្ត្រី ក្រោម ឱវាទ គឺជា គន្លឹះ​ដ៏ សំខាន់ ធ្វើ ឲ្យ មន្ត្រី រាជការ គោរព និង មាន ស្មារតី ចូលរួម បំពេញ ការងារ ប្រកប ដោយ ឆន្ទៈ ខ្ពស់ ។ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ពិធី ប្រកាស តែងតាំង​លោកស្រី ស៊ា​ង វណ្ណ​លក្ខិណា ចូលកាន់ តំណែង​ជា ប្រធាន មន្ទីរ កិច្ចការ នារី ខេត្តកំពង់ចាម នា​ព្រឹក ថ្ងៃ ទី ២៧ ខែធ្នូ ឆ្នាំ ២០២១ ក្រោម វត្តមាន លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួង កិច្ចការ នារី និង ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត កំពង់ចាម ។

​ថ្លែង ក្នុង ពិធី នោះ ដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត កំពង់ចាម បាន លេ​ី​ក ឡើង ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល កម្ពុជា បាន កំពុង កំណែទម្រង់ ស៊ី ជម្រៅ គ្រប់ ជ្រុងជ្រោយ នោះ ក្នុង នាម ជា ថ្នាក់ ដឹកនាំ មន្ទីរ ជំនាញ ត្រូវ មាន ការ ធានា រ៉ាប់រង នូវ​តួរ​នាទី និង ភារកិច្ច ស្នូល របស់ អង្គភាព គឺជា ប្រការ សំខាន់ ដែល ត្រូវ យក ចិត្ត ទុកដាក់ និង បំពេញ តួនាទី ភារកិច្ច ឲ្យ បាន ខ្ជាប់ខ្ជួន គ្រប់ ពេល វេលា និង ហ្មត់ចត់ បំផុត ។ ឯកឧត្តម អភិបាល ខេត្ត ក៏បាន ណែនាំ ដល់​លោកស្រី​ប្រធាន មន្ទីរ ដែល ទើប ទទួល បាន ការ ប្រគល់ ភារកិច្ច ថ្មី ត្រូវ ខិតខំ បំពេញ ការងារ ឲ្យ អស់ ពី សមត្ថភាព លទ្ធភាព ទេពកោសល្យ ការ ប៉ិនប្រសប់ និង គំនិត ច្នៃប្រឌិត រស់ រវើក ក្នុង ស្មារតី យក ចិត្ត ទុកដាក់ លេ​ី​ការ ដឹកនាំ និង ភាព​ទទួល ខុសត្រូវ ខ្ពស់ ផងដែរ ។

​ក្នុង ពិធី នោះដែរ លោកជំទាវ​រដ្ឋមន្ត្រី ក្រសួង កិច្ចការ នារី បានធ្វើ​ការណែនាំ​ដល់​ប្រធាន​មន្ទីរ​ថ្មី ត្រូវខិតខំ​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ឲ្យ បានល្អ ដើម្បី​ធានា​និរន្តរភាព​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ ឲ្យ បានល្អ​ប្រសើរ ប្រកបដោយ​ការ ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​សហការ ឲ្យ បាន ល្អ​ជាមួយ​រដ្ឋបាល​ដែនដី​គ្រប់​លំដាប់ថ្នាក់ មន្ទីរ អង្គភាព​នានា ក្នុងការ​រួមចំណែក​លើ​ក​កម្ពស់​ជីវភាព​រស់​នៅ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ខេត្ត ឲ្យ កាន់តែ​មានការ​រីកចម្រើន ។
​ជាមួយគ្នា នោះ លោកជំទាវ រដ្ឋមន្ត្រី ក៏ បាន ថ្លែង អំណរគុណ សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ដែល សម្តេច បាន ខ្នះខ្នែង ក្នុង ការ ផ្ដល់ វ៉ាក់សាំង ជូន ប្រជាពលរដ្ឋ ដេ​ី​ម្បី កាត់បន្ថយ ការ ស្លាប់ បាត់បង់ ជីវិត ហើយ ក៏ សូម បន្ត ការ ប្រុងប្រយ័ត្ន​ចំពោះ ការ ឆ្លង ជំងឺ កូ​វីដ ប​ម្លែ​ង ថ្មី ដើម្បី រក្សា អាយុ ជីវិត យើង រហូត ឆ្នាំ ២០៣០ -២០៥០ ដេ​ី​ម្បី មេ​ី​ល ការ រីកចម្រើន របស់ ប្រទេស ជាតិ ផងដែរ ៕​