អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱ​វ៉ាទ ចូលរួម​កាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​ជ័យ​គី​រី (​ភ្នំ​ហាន់ជ័យ ) ក្នុងស្រុក​កំពង់សៀម

លឹម ប៉ៃលិន

ឆ្នាំនេះ ពិធីបុណ្យ កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ បានចាប់ផ្តើម ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃទី​២៨ ខែកញ្ញា ដល់​ថ្ងៃទី ៦ ខែតុលា ដែលមាន​រយៈពេល​១៤​ថ្ងៃ សម្រាប់ ការ​កាន់បិណ្ឌ និង​១​ថ្ងៃ​ចុងក្រោយ ជា​ថ្ងៃ​ភ្ជុំ​ធំ​។​

ដោយឡែក ថ្ងៃ​ពុធ ខែកញ្ញា​នេះ ជា​ថ្ងៃ​កាន់បិណ្ឌ វេន ទី ១ ឯក​ឧ​ត្ត អ៊ុន ចាន់​ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម បាន ដឹកនាំ មន្ត្រី រាជការ មន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញ​ខេត្ត និង អាជ្ញាធរ មូលដ្ឋាន រួម ជាមួយ ពុទ្ធបរិស័ទ ជិត ឆ្ងាយ ចូលរួម​កាន់បិណ្ឌ​វេន​ទី​១ ព្រមទាំង បាន នាំ យក គ្រឿង ឧបភោគ បរិភោគ ចង្ហាន់ រួម​នឹង បច្ច័យ មួយ ចំនួន វេរ ប្រគេន ដល់ ព្រះសង្ឃ ដែល គង់ ចាំ ព្រះ វស្សា អស់ កាល ត្រីមាស នៅ​វត្ត​ជ័យ​គី​រី (​ភ្នំ​ហាន់ជ័យ ) ក្នុង ស្រុក កំពង់ សៀម ខេត្តកំពង់ចាម ដេ​ី​ម្បី ឧទ្ទិស កុសល ផល​បុណ្យ ជូន​ទៅដល់​បុព្វការី​ជន ទាំងអស់ ដែល​បាន​ចាក​ឋាន​ទៅកាន់​លោក​ខាងមុខ រួមទាំង ប្រជាពលរដ្ឋ ដែល​បាន ស្លាប់ បាត់បង់ ជីវិត ដោយ ជំងឺ កូ​វីដ -១៩ ផង ដែរ ។

​គួរ បញ្ជាក់ ថា ទេយ្យទាន និង បច្ច័យ ដែល​វេរ ប្រគេន ដល់ ព្រះសង្ឃ ក្នុងឱកាស​កាន់បិណ្ឌ​វេន​ទី​១ នេះ រួមមាន បច្ច័យ សរុប ចំនួន ៥​លាន ៤​សែន​រៀល និង​១០០​ដុល្លារ អង្ករ ២០០​គីឡូក្រាម មី ៥​កេស ទឹកបរិសុទ្ធ ៥​កេស ទឹកក្រូច ៥​កេស ទឹកដោះគោ​ខាប់ ១​កេស ធំ តែ ៥​កញ្ចប់ ស្ករស ៥​គីឡូ ចង្ហាន់ ៧​ស្រាក់ និង ផ្លែឈើ ៥​កន្ត្រក ផងដែរ ៕​